ជ្រើសរើសភាសា: Khmer Khmer English English

លក្ខខណ្ឌនៃការប្រើប្រាស់

សូមស្វាគមន៍ការចូលមកកាន់ ទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត ! នៅពេលអ្នកប្រើប្រាស់គេហទំព័រ ឬគ្រប់ព័ត៌មាន ផែនទី ទិន្នន័យ ឬសេវាទាំងឡាយ ដែលមាននៅលើគេហទំព័រនេះ បានន័យថាអ្នកយល់ព្រមគោរព​ប្រតិបត្តិតាមបណ្តាលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

ការប្រើប្រាស់គេហទំព័រ

១. សិទ្ធិអ្នកនិពន្ធលើរាល់អត្ថបទ ផែនទី ក្រាហ្វិក ស្លាកសញ្ញា និង គំនូររចនាដើម បង្កើតនិងបោះពុម្ពផ្សាយនៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិរបស់ ស្ថាប័នមានសមត្ថកិច្ចដែលបានផ្តល់ទិន្នន័យ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។ អ.គ.ហ. ផ្តល់ឱ្យអ្នកនូវអាជ្ញាប័ណ្ណ មិនផ្តាច់មុខ និងមិនអាចផ្ទេរបាន ក្នុងការប្រើប្រាស់ និងថតចម្លង សម្របយកតាម ចែកចាយ និងការប្រើប្រាស់ផ្សេងទៀត លើ​ខ្លឹមសារនៅលើគេហទំព័រ ស្របតាមបណ្តាលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

២. អ្នកយល់ព្រមមិន៖

  • លក់ ជួល ផ្តល់អាជ្ញាប័ណ្ណបន្ត ឬ ធ្វើសកម្មភាពដទៃផ្សេងទៀត សំដៅផ្តល់ខ្លឹមសារ នៅលើគេហទំព័រ នេះទៅភាគីទីបី ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ចៀសជាង​គ្រាន់តែជាតម្លៃដែលអ្នកចំណាយ សម្រាប់ការប្រើប្រាស់ កែសម្រួល ឬ ចែកចាយខ្លឹមសារនៃគេហទំព័រនេះ (ឧទាហរណ៍ តម្លៃបោះពុម្ព)
  • បង្ហាញខ្លឹមសារនៃគេហទំព័រនេះ ដូចជាកម្មសិទ្ធិរបស់ខ្លួន
  • កែប្រែខ្លឹមសារទោះក្រោមរូបភាពណា ដែលនាំឱ្យមានការបកស្រាយច្រឡំ បន្លំ ឬ​ បង្អាប់ ដល់ខ្លឹមសារនៃគេហទំព័រនេះ។

៣. ក្នុងនាមជាអ្នកប្រើប្រាស់គេហទំព័រនេះ អ្នកអាចផ្ញើទិន្នន័យ និងព័ត៌មាន មកកាន់ អ.គ.ហ.។ តាម​រយៈការផ្ញើ ទិន្នន័យ ឬព័ត៌មានមកកាន់ អ.គ.ហ. អ្នកធានាថា អ្នកជាម្ចាស់លើ​ខ្លឹមសារ ឬអ្នកមានការ យល់ព្រម ពីម្ចាស់ ក្នុងការផ្ញើខ្លឹមសារទាំងនោះ មក អ.គ.ហ.។ អ្នកនៅតែ​មានសិទ្ធិជាម្ចាស់កម្មសិទ្ធិទៅលើខ្លឹមសារ របស់អ្នកផ្ទាល់ខ្លួន ប៉ុន្តែតាមរយៈការផ្ញើមកកាន់​ អ.គ.ហ. អ្នកយល់ព្រមឱ្យ អ.គ.ហ.អាចធ្វើការរក្សា កែប្រែ បោះពុម្ពផ្សាយ ដាក់បង្ហាញ ឬ ចែក​ចាយ​ខ្លឹមសារ ទោះក្រោមទម្រង់ណា ដោយមិនបង់ប្រាក់ទៅឱ្យអ្នក ។

៤. អ.គ.ហ. មិនធ្វើការធានាអំពីខ្លឹមសារលើគេហទំព័រ និងមិនទទួលខុសត្រូវលើការប្រើ​ប្រាស់ខ្លឹមសាររបស់អ្នកឡើយ។ សូមអាន កំណត់សម្គាល់ សម្រាប់ព័ត៌មាន​លម្អិត ។

៥.  អ.គ.ហ. រក្សាសិទ្ធិធ្វើបច្ចុប្បន្នភាព កែប្រែ ឬ ដកខ្លឹមសារចេញ គ្រប់ពេលវេលា។

៦. អ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់រាល់ការប្រាស្រ័យទាក់ទងដែលអ្នកមាន ជាមួយនឹងអ្នកប្រើប្រាស់គេហទំព័រផ្សេងទៀត។

ការប្រកាសទទួលស្គាល់លើការប្រើប្រាស់ខ្លឹមសាររបស់ អ.គ.ហ.

៧. ខ្លឹមសារនៅលើគេហទំព័រនេះ ផលិតដោយ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អ.គ.ហ., និងទិន្នន័យផ្លូវការរបស់ស្ថាប័នមានសមត្ថិកិច្ចលើការផលិតទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

៨-ប្រសិនបើអ្នកផលិតជាថ្មី និងចែកចាយខ្លឹមសារគេហទំព័រនេះ អ្នកត្រូវបង្ហាញពី​ប្រភពខ្លឹមសារបានមកពី អ.គ.ហ.ឱ្យបានសមរម្យ ផ្តល់តំណភ្ជាប់ទៅកាន់គេហទំព័រដើម, ប្រភពទិន្នន័យដើម និង ចង្អុលបង្ហាញអំពីការកែប្រែប្រសិនបើមាន។ អ្នកអាចធ្វើការបង្ហាញប្រភពនេះ នៅក្នុង​បែបផែនសមរម្យណាមួយ ប៉ុន្តែ​មិនត្រូវ បង្ហាញថា  អ.គ.ហ. គាំទ្រអ្នក ឬការប្រើ​ប្រាស់​របស់អ្នក។

៩.  អ.គ.ហ. សូមផ្តល់យោបល់លើបែបផែននៃការបង្ហាញ ប្រភពខ្លឹមសារ តាមករណី​ប្រើប្រាស់នីមួយៗ​ ដូចខាងក្រោម ៖

ដោយចែករំលែក៖ ចម្លង ចែកចាយ និងប្រើប្រាស់ខ្លឹមសាររបស់ អ.គ.ហ.។

“[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយ អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងតំណភ្ជាប់]” ដោយ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ 

ដោយបង្កើតថ្មី៖ បោះពុម្ពផ្សាយស្នាដៃផលិត/បង្កើតរួច ដោយប្រើប្រាស់ខ្លឹមសារ អ.គ.ហ.។

ស្នាដៃនេះ (“[ចំណងជើងនៃស្នាដៃរបស់អ្នក ជាមួយនឹងតំណភ្ជាប់]”) គឺជាស្នាដៃ ក្លាយមកពី “[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយ  អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងតំណភ្ជាប់]” ដោយ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ 

ដោយយកលំនាំតាម៖ បោះពុម្ពផ្សាយស្នាដៃកែប្រែ បំលែង និងបង្កើតបន្ថែមលើខ្លឹមសារ​ អ.គ.ហ. ។

ស្នាដៃនេះ (“[ចំណងជើងនៃស្នាដៃរបស់អ្នក ជាមួយនឹងតំណភ្ជាប់នៅទីនេះ]”) គឺជា​ការយក​លំនាំ​តាម “[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយ  អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹង​តំណភ្ជាប់]” ដោយ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  (ពន្យល់ដោយ​សង្ខេបអំពីការកែប្រែ ឬការបំលែង)។

0. ​នៅក្នុងកាលៈទេសៈណា ដែលការផ្តល់តំណភ្ជាប់ជាមួយនឹងការបង្ហាញប្រភពរបស់​ស្នាដៃមិនអាចធ្វើទៅបានតាមបច្ចេកទេស អ្នកត្រូវបង្ហាញនៅលើ​ការកត់សម្គាល់ខាង​លើ​នូវអាសយដ្ឋានគេហទំព័រ នៃខ្លឹមសារ/ទិន្នន័យ អ.គ.ហ.ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ការប្រើប្រាស់មិនអាចទទួលយកបាន

១១. អ្នកយល់ព្រម មិនចូលពាក់ព័ន្ធនឹងការប្រើប្រាស់មិនអាចទទួលយកបានដោយគេហ​ទំព័រ។ ការប្រើ​ប្រាស់មិនអាចទទួលយកបាន រាប់បញ្ចូល (មិនកំណត់នៅត្រឹមតែ)៖

·       ធ្វើសកម្មភាពដែលខុសនឹងច្បាប់ក្នុងប្រទេសរបស់អ្នក ឬលើកកម្ពស់ ឬបញ្ជា នៅ​ក្នុងសកម្មភាពខុសច្បាប់។

·       បញ្ជូនសម្ភារៈ ដែលរំលោភកម្មសិទ្ធិបញ្ញារបស់ភាគីផ្សេងទៀត ដូចជាការការពារសិទ្ធិ​អ្នកនិពន្ធ

·       បញ្ជូនសម្ភារៈ ដែលបុគ្គលសាមញ្ញអាចយល់ដឹងថា មានបំណងមិនល្អ ធ្វើឱ្យអាក់​អន់​ចិត្ត មានបំណងបង្កាច់បង្ខូច រំលោភបំពាន បៀតបៀន ឬញុះញង់ឱ្យមានការស្អប់

·       ប្រើប្រាស់អត្តសញ្ញាណមិនត្រឹមត្រូវ ឬលួចពីអ្នកដទៃ

·       បញ្ជូនកូដព្យាបាទ មេរោគ ពពួកត្រូជែន ឬអ្វីផ្សេងទៀត ដែលបណ្តាលឱ្យ​ប៉ះពាល់​ដល់ផ្ទាំងព័ត៌មាន ឬបង្អាក់ដំណើរការគេហទំព័រ ឬការចូលទៅគេហទំព័រ​របស់​អ្នកប្រើ​ប្រាស់

·       បញ្ជូនការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកម្ពស់ខាងនយោបាយ ឬសាសនា សំបុត្រជា​ខ្សែសង្វាក់ ការប្រាស្រ័យទាក់ទងជាសង្វាក់ ឬការចែកចាយសារដែលគេមិនចង់​បានក្នុងទ្រង់​ទ្រាយច្រើនសន្ធឹក។

·       បញ្ជូនសម្ភារៈ ដែលក្លែងការធានាអះអាងអំពីការគាំទ្ររបស់ អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

លក្ខខណ្ឌនៃការប្រើប្រាស់សម្រាប់ភាគីទីបី

១២. ការព្រមព្រៀងខ្លះនៅលើគេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយភាគីទីបី ដែលមាន​លក្ខខណ្ឌនៃការប្រើប្រាស់របស់ពួកគេផ្ទាល់។ ចំណុចនេះ ត្រូវបានចង្អុលបង្ហាញ​ច្បាស់ នៅលើ ទំព័រទាំងឡាយដែលមានខ្លឹមសារប្រភេទនេះ។ សម្រាប់ខ្លឹមសារ​ប្រភេទនេះ អ្នកយល់ព្រម គោរពតាមខណ្ឌនៃការប្រើប្រាស់របស់ភាគីទីបី។

គេហទំព័រភ្ជាប់មកជាមួយ

១៣. គេហទំព័រនេះ មាននាំមកជាមួយនូវគេហទំព័រក្រៅផ្សេងទៀត។ គេហទំព័រទាំងនេះ ត្រូវ​បានផ្តល់ឱ្យដើម្បីជួយអ្នក ស្វែងរកទិន្នន័យ ឬព័ត៌មាន ដែលអាចជាចំណាប់​អារម្មណ៍សម្រាប់អ្នក។ គ្មានតំណភ្ជាប់ទៅនឹងគេហទំព័រក្រៅផ្សេងណាមួយ ទទួល​បានការគាំទ្រ ការផ្តល់ជាអនុសាសន៍ ឬការធានាអះអាងអំពីខ្លឹមសារ ឬការប្រតិបត្តិ​នៃគេហទំព័រភ្ជាប់មកជាមួយនឹងគេហទំព័ររបស់ អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ។

ការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌនៃការប្រើប្រាស់

១៤.  អ.គ.ហ. ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមរក្សាសិទ្ធិ ក្នុងការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌនៃការប្រើប្រាស់​ ​គ្រប់ពេលវេលា និងដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។ លក្ខខណ្ឌនៃការប្រើ​ប្រាស់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួច នឹងអនុវត្តចាប់ពីពេលផ្សាយ​នៅលើគេហ​ទំព័រនេះ។ ព័ត៌មាន ដែលថាលក្ខខណ្ឌនៃការប្រើប្រាស់មានការផ្លាស់ប្តូរ នឹងត្រូវ​ប្រកាសនៅលើគេហទំព័រនេះ នៅពេលលក្ខខណ្ឌទាំងនោះត្រូវបានបោះពុម្ពផ្សាយ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២