កិច្ចប្រជុំពិភាក្សាលើការសិក្សាវាយតម្លៃអំពី ទិន្នន័យគោលរបស់មន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ និង តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ២០២៧ សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ
ខេត្តស្វាយរៀង, នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោង ៨:៣០
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានសហការជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង
រៀបចំកិច្ចប្រជុំពិភាក្សាលើការសិក្សាវាយតម្លៃអំពី ទិន្នន័យគោលរបស់មន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ
ឆ្នាំ២០២៦ និង តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ២០២៧ សម្រាប់រដ្ឋបាល ក្រុង
ស្រុក ខណ្ឌ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម កង
វណ្ណារ៉ូ អភិបាលរងខេត្ត និង លោក អៀង សុភ័ក្ត្រ នាយករង
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រុង ស្រុក និង មន្រ្តីទទួលការងារហិរញ្ញវត្ថុ
ពីគ្រប់ក្រុង ស្រុក នីមួយៗ នៃរដ្ឋបាលខេត្តស្វាយរៀង ។
ការវាយតម្លៃនេះ មានគោលបំណងប្រមូលព័ត៌មាន និង ទិន្នន័យ
សម្រាប់ជាធាតុចូល
ដើម្បីជាមូលដ្ឋានក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
ជូនមន្ដ្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។
ព័ត៌មានទាក់ទង