ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក សេក ផល្លី
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀងបានចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ
និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស
រោងចក្រសហគ្រាសនានាក្នុងខខេត្ត ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត
និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ
ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់
អគ្គិភ័យ និងសង្គ្រោះ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត
លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក
លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក អស់លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្តសរុបវត្តមានប្រមាណ៤០០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី កងម្លាំង
និងគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសលោក លោកស្រីជាតំណាងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត
ដែលបានឆ្លៀតពេលវេលាអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយដ៏មានសារៈ-
សំខាន់នៅថ្ងៃនេះដែលជាការសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់
ក្នុងការចូលរួមសហការពង្រឹង និងលើកកម្ពស់នូវការអនុវត្តវិធានការសុវត្ថិភាព
និងការបង្ការពីហានិភ័យនានាដែលអាច បង្កឡើងដោយគ្រោះថ្នាក់អគ្គិភ័យ នៅតាមបណ្តារោងចក្រ
សហគ្រាស ។ ទន្ទឹមនេះ អរគុណចំពោះសភាពាណិជ្ជកម្មខេត្ត
ដែលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត
និងមានការគាំទ្រពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ
ក្នុងការរៀបចំពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ
និងពន្លត់អគ្គិភ័យឡើងនៅពេលនេះ។
ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងនៅកន្លែងធ្វើការរោងចក្រ សហគ្រាស ចាំបាច់ណាស់ បន្ថែមពីលើការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវមានការវាយតម្លៃហានិភ័យ ដែលអាចកើតឡើងដោយអគ្គិភ័យ ព្រមជាមួយនិងការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដូចជាអ្វីដែលបានធ្វើបទបង្ហាញនៅក្នុងពិធីនេះ។
ឯកឧត្តមបន្ថែមថា
តាមរយៈកម្មវិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ
និងពន្លត់អគ្គិភ័យ ដែលបានរៀបចំនៅថ្ងៃនេះ
នឹងផ្តល់នូវធាតុចូលថ្មីបន្ថែមជួយពង្រឹងកិច្ចការ នេះ នៅតាមរោងចក្រ
សហគ្រាសរបស់អស់លោក លោកស្រី បានកាន់តែល្អប្រសើរ និង ប្រកបដោយសុវត្ថិភាពថែមទៀតនិងស្នើដល់លោក
លោកស្រីជាម្ចាស់រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស
ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវចាត់តាំងឲ្យមានការត្រួតពិនិត្យ
និងធ្វើតេស្ត សាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍
បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ
ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាស អាសន្ន ឧបករណ៍ចាប់ផ្សែង
និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី
ដែលជាមូលហេតុ ឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការចំពោះក្រុមហ៊ុន រោងចក្រ
សហគ្រាស ដែលបានរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យរួចហើយ ត្រូវពិនិត្យ កែលម្អ ពង្រឹង
និងធ្វើបច្ចុប្បន្នឲ្យបានកាន់តែល្អ និងកាន់តែត្រឹមត្រូវ និង រោងចក្រ
សហគ្រាសដែលមិនទាន់បានរៀបចំ ត្រូវតែចាត់ចែងរៀបចំឲ្យមានប្រព័ន្ធ
សុវត្ថិភាពនេះជាចាំបាច់ ។
ទន្ទឹមនេះ ក៏សូមឲ្យអាជ្ញាធរ មន្ទីរ-អង្គភាព
និងសមត្ថកិច្ចជំនាញរបស់យើងផ្តល់ការគាំទ្រ
បន្ថែមលើផ្នែកបច្ចេកទេសដល់បណ្តារោងចក្រសហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បី
ពង្រឹងកិច្ចការងារបង្ការអគ្គិភ័យនេះឲ្យកាន់តែល្អប្រសើរ និងជោគជ័យបន្តទៀត៕
ព័ត៌មានទាក់ទង