ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបន្ដធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថ្មីស្ដីពីការបញ្ជ្រាបយេនឌ័រឆ្នាំ២០២៤-២០២៨ និងការលើកកម្ពស់សិទ្ធិតួនាទីនិងសុខុមាលភាពស្រ្
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣

នាថ្ងៃអង្គារ០២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសួនទឹកគជ់ស្វាយព្រៃ ខេត្តស្វាយរៀង លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំបន្ដធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថ្មីស្ដីពីការបញ្ជ្រាបយេនឌ័រឆ្នាំ២០២៤-២០២៨ និងការលើកកម្ពស់សិទ្ធិតួនាទីនិងសុខុមាលភាពស្រ្ដី ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយសេចក្ដីសង្កេតសន្និដ្ឋាន ៥៧ចំណុច លើរបាយការណ៍ជាតិលើកទី០៦ ស្ដីពីការអនុវត្តអនុសញ្ញា CEDAW នៅកម្ពុជា និងផ្សព្វផ្សាយការអនុវត្តអនុសាសន៍ ១២ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ​។សមាសភាពចូលរួម រួមមាន : លោក-លោកស្រីអភិបាល ឬអភិបាលរងខេត្តទាំង៥ (ខេត្តស្វាយរៀង , ខេត្តតាកែវ ,ខេត្តព្រៃវែង ,ខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង ) លោក-លោកស្រី ប្រធានឬអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តទាំង ០៥ , លោក-លោកស្រី ប្រធានឬអនុប្រធានរតនាគារទាំង ០៥ ខេត្ត, លោក-លោកស្រី ប្រធាន ឬអនុប្រធានសាខាគយ ទាំង០៥ ខេត្ត ,លោក-លោកស្រីប្រធានឬអនុប្រធានសាខាពន្ធដារទាំង០៥ ខេត្ត និង លោក-លោកស្រី ប្រធាន ឬអនុប្រធានមន្ទីរកិច្ចការនារីខេត្តទាំង ០៥ សរុបវត្តមានចូលរួមចំនួន ១២៥ នាក់ ស្រីចំនួន ១១២ ។

ព័ត៌មានទាក់ទង