ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីវឌ្ឍន:ភាពការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បត៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក​ ជូ សុធី​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ ស្តីពីវឌ្ឍន:ភាពការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នសាធារណៈជាច្រើននាក់។

សូមកត់សម្គាល់បន្ថែមផងដែរថា មូលនិធិគន្ធបុប្ផាជាមូលនិធិផ្លូវការ ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ បរធនបាលកិច្ច ដែលសប្បុរសជនជឿទុកចិត្ត និងចូលរួមបរិច្ចាគមូលនិធិ ដើម្បីរួមចំណែក ដើម្បីធានានិរន្តភាពរបស់មន្ទីពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ និងព្យាបាលទារក និងកុមារនៅកម្ពុជា ដោយមិនយកកម្រៃ និងប្រកបដោយគុណភាព ។ សូមបញ្ជាក់បន្ថែមផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី គឺជាស្ថានិក និងប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ព័ត៌មានទាក់ទង