ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ សហវ.សរ.អហក ស្ដីពីច្បាប់ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃព្រហស្បតិ៍០១រោច ខែមាឃ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ សហវ.សរ.អហក ស្ដីពីច្បាប់ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ។ សមាសភាពចូលរួមមាន លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង , លោក អៀង សាមាន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ , លោក-លោកស្រី អភិបាល ឬតំណាងអភិបាលក្រុង/ស្រុកទាំង៨ , លោកអនុប្រធានរតនាគារខេត្តព្រមទាំងមន្ត្រី , លោក-លោកស្រីជាប្រធានគណនេយ្យមន្ទីរសុខាភិបាល ក្រុង/ស្រុកទាំង៨ ព្រមទាំងលោក-លោកស្រី ជាជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ទាំង៨០ ក្នុងខេត្តស្វាយរៀង ។

ព័ត៌មានទាក់ទង