ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យសំណើសុំរបស់រដ្ឋាករទឹកស្វាយរៀង ក្នុងការកែតម្រូវបញ្ជិកាគណនេយ្យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ ២០២៣

នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វាយរៀង អមដោយលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំរបស់រដ្ឋាករទឹកស្វាយរៀង ក្នុងការកែតម្រូវបញ្ជិកាគណនេយ្យ ដែលបានកត់ត្រាពុំទាន់បានត្រឹមត្រូវកន្លងមក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គនាយករដ្ឋាករទឹកស្វាយរៀង, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, រតនាគារខេត្តស្វាយរៀង, និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង។

ព័ត៌មានទាក់ទង