ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អ ការបន្ស៊ី (mapping )រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ( COA)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិកាថវិកា ដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អ ការបន្ស៊ី (mapping )រវាងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងលេខកូដ( COA)ក្រោមការដឹកនាំប្រជុំដោយក្រុមការងាររបស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង , តំណាងរតនាគារខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនរួមមាន៖ មន្ទីរសុខាភិបាល ,មន្ទីរអប់រំ យុវជននិងកីឡា ,មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរបរិស្ថាន ។

ព័ត៌មានទាក់ទង