នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យនិងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តលេីសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៥-២០២៧ ខេត្តស្វាយរៀងក្របខណ្ឌអភិវឌ្ឍរយៈពេលប្រាំឆ្នាំ២០២៥-២០២៩ ស្ថិតនៅសាលប្រជុំនន្ទីរអគារ"ខ"សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើ ញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្តលោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង៨ក្នុងខេត្ត លោកលោកស្រីនាយកទីចាត់/អង្គភាពចំណុះសាលាខេត្តសរុបចំនួន៦៥នាក់។