នាថ្ងៃពុធ០៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤
ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង
៨:០០នាទីព្រឹក, នៅសណ្ឋាគារសុខាភ្នំពេញ
លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤
ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត
ក៏បានថ្លែងសុន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត
សម្រាប់ជាទិសដៅក្នុងការអនុវត្ដក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ ។ ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម
លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ
និងមន្ត្រីរាជការ ពីគ្រប់ក្រសួង-ស្ថាប័ន, ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប,អភិបាល
នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ។