ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលរាជធានី ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រោមធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញនៃ អ.គ.ហ. ។ កម្មវិធីសិក្ខាសាលា មានការអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ពី លោកបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងរដ្ឋបាលរាជធានី ខេត្តទាំង ២៥ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។ គោលបំណងនៃកម្មវិធីសិក្ខាសាលា គឺ ដើម្បីបញ្ជ្រាបការយល់ដឹងពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនរដ្ឋបាលរាជធានី ខេត្ត និង ដើម្បីត្រៀមបញ្ចូលរដ្ឋបាលរាជធានី ខេត្តជាតួអង្គប្រតិបត្តិករដោយផ្ទាល់នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលខាងមុខ។

ព័ត៌មានទាក់ទង