នាថ្ងៃសុក្រ ១២កើត ខែបុស្ស
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស.២០២៥ ម៉ោង ៩:០០នាទីព្រឹក
នៅសណ្ឋាគារសុខាភ្នំពេញ, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០១ រូប បានចូលរួមសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍នៃការរៀបចំ
និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន, ឯកឧត្តម
លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាថ្នាក់កណ្តាល
និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។